រៀបការជាមួយបងទៅ? ខាងស្រីសួរសំនួរកប់ៗ មានផ្ទះ ឡាន ប្រាក់ខែប៉ុន្មាន? 3 ឆ្នាំក្រោយខាងប្រុសមានអ្វីៗគ្រប់យ៉ាង ទើបបានរៀបការ តែ១០ឆ្នាំក្រោយ….
រៀបការជាមួយបងទៅ? ខាងស្រីសួរសំនួរកប់ៗ មានផ្ទះ ឡាន ប្រាក់ខែប៉ុន្មាន? 3 ឆ្នាំក្រោយខាងប្រុសមានអ្វីៗគ្រប់យ៉ាង ទើបបានរៀបការ តែ១០ឆ្នាំក្រោយ….
:រៀបការជាមួយបងទៅ
:តើបងមានផ្ទះអត់?
:បងជួលគេនៅ…
:មានឡានអត់?
:មានតែម៉ូតូ…
:ប្រាក់ខែមួយខែប៉ុន្មាន?
:200$ ក្នុងមួយខែ
:ហាសហា…តើបងមានអ្វីល្អដែលខ្ញុំត្រូវរៀបការជាមួយនោះ
:តែបងស្រលលាញ់អូន
:ស្រលាញ់! ហូបជំនួសបាយបានអត់?
បុរសម្នាក់នោះ មុខឡើងក្រហមហើយដើរចេញទៅ…
3 ឆ្នាំក្រោយមក…
:ខ្ញុំ…នឹងរៀបការជាមួយនាង
.មានផ្ទះអត់?
:មានវិឡា
.មានឡានអត់?
:មាន Land Rover
.ប្រាក់ខែមួយខែប៉ុន្មាន?
:ខ្ញុំជាអ្នកឲ្យប្រាក់ខែគេ
.ចឹង..ក៏បាន ខ្ញុំការជាមួយបង
នាងក៏រៀបការជាមួយគេ
តែនាងភ្លេចគិតថាលើកនេះគេអត់បានប្រាប់ថាស្រលាញ់នាងទេ
10 ឆ្នាំក្រោយមក
:យើងលែងគ្នាទៅ
.ហេតុអីទៅ?
:ខ្ញុំមានស្រីថ្មីហើយ គេទាំងល្អហើយស្អាត…នាងមិនបានបិុនគេនោះទេ
.តែខ្ញុំជាភរិយាអ្នក
:ទេ…នាងគឺជាស្រីដែលខ្ញុំទិញបានដោយផ្ទះ លុយ និងឡាន
.ក្រែងអ្នកស្រលាញ់ខ្ញុំហ្អី? ខ្ញុំចាំបានថាអ្នកធ្លាប់និយាយណា៎
:តែលើកនោះនាងអត់យល់ព្រម ពេលដែលនាងព្រម ខ្ញុំអត់បាននិយាយទេ
ចឹងយើងលែងគ្នាទៅ
ជីវិត-ស្នេហា ដែលសាមញ្ញ ប្រសេីរជាងអ្វីទាំងអស់ ចូរថែរក្សាមនុស្សដែលអ្នកស្រលាញ់ហើយគេស្រឡាញ់អ្នកឲ្យបានល្អ សង្គមមុខលុយ សង្គមវត្ថុនិយម ចុងក្រោយនឹងពេញទៅដោយភាពចាកចេញ ដ៏ជូរចត់ និងឈឺចាប់ ! តើមានមនុស្សប៉ុន្មាននាក់ដែលដឹងហើយយល់នោះ?ប្រភព៖ ហ្វេសបុក
រៀបការជាមួយបងទៅ? ខាងស្រីសួរសំនួរកប់ៗ មានផ្ទះ ឡាន ប្រាក់ខែប៉ុន្មាន? 3 ឆ្នាំក្រោយខាងប្រុសមានអ្វីៗគ្រប់យ៉ាង ទើបបានរៀបការ តែ១០ឆ្នាំក្រោយ….
Reviewed by Unknown
on
7:27 PM
Rating:
No comments: