ពិតជាគួរឲ្យសរសើរមែន សូមជួយស៊ែរលើកទឹកចិត្ត និងជួយទិញគាត់ផង! គ្រួសារពិការពីរនាក់ប្តីប្រពន្ធ និងកូនស្រីតូចមួយ ស៊ូស្លាប់មិនសុំទានគេទេ



ពិតជាគួរឲ្យសរសើរមែន សូមជួយស៊ែរលើកទឹកចិត្ត និងជួយទិញគាត់ផង! គ្រួសារពិការពីរនាក់ប្តីប្រពន្ធ និងកូនស្រីតូចមួយ ស៊ូស្លាប់មិនសុំទានគេទេ

ពិតជាគួរឲ្យសរសើរមែន គ្រួសារពិការពីរនាក់ប្តីប្រពន្ធ និងកូនស្រីតូចមួយ តែគាត់បាននិយាយថាស៊ូស្លាប់មិនសុំទានគេទេ គាត់តស៊ូរកស៊ីរុំត្បាញអំបោះធ្វើជាវត្ថុអនុស្សាវរីយ៌លក់ចិញ្ចឹមប្រពន្ធកូន។ ជីវិតតស៊ូរបស់ពួកគាត់ពិតជាគួរឲ្យសរសើរណាស់ ហើយគួរឲ្យគោរពថែមទៀត។ យោងទៅតាម ហ្វេសបុករបស់បងប្រុស Bunnary បានឲ្យដឹងពត៌មានរបស់ពួកគាត់ថា៖ ប្អូនប្រុស ហ៊ុន យុទ្ធ អាយុ 33 ឆ្នាំ ជាជនពិការ មានប្រពន្ធពិការដែរ ឈ្មោះ មុំ វុិត អាយុ 25 ឆ្នាំពិការជើងខាងស្តាំ មានកូនស្រីម្នាក់ ឈ្មោះ ហ៊ុន សួស្ដី អាយុ 3 ឆ្នាំ មិនទាន់បានចូលសាលាព្រោះឪពុកម្តាយក្រខ្សត់។ គ្រួសារប្អូនប្រុសនេះមានស្រុកកំណើតនៅភូមិត្រពាំងឈូក ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។ សព្វថ្ងៃជួលផ្ទះគេនៅម្តុំទឹកថ្លាដើម្បីរុំត្បាញអំបោះធ្វើជាវត្ថុអនុស្សាវរីយ៌លក់ចិញ្ចឹមប្រពន្ធកូន។ សព្វថ្ងៃលក់នៅម្តុំស្តុបម៉ៃដាជិតសាលាណតប្រីជត៌នៅក្រោមភ្លើងស្តុបខាងមុខការ៉ាស់សាំងសូគីម៉េច
សូមបងប្អូនសប្បុរសជនជួយពួកគេផងសូម្បីតែកូនមិនទាន់បានចូលសាលាផងលេខទូរស័ព្ទខ្ញុំបាទដើម្បីទាក់ទងជួយឬចង់ជួបប្អូនប្រុសនេះ 0967080007 012540401។ សូមបងប្អូនទាំងអស់គ្នាជួយស៊ែរលើកទឹកចិត្ត និងជួយទិញគាត់ផង! 





ពិតជាគួរឲ្យសរសើរមែន សូមជួយស៊ែរលើកទឹកចិត្ត និងជួយទិញគាត់ផង! គ្រួសារពិការពីរនាក់ប្តីប្រពន្ធ និងកូនស្រីតូចមួយ ស៊ូស្លាប់មិនសុំទានគេទេ ពិតជាគួរឲ្យសរសើរមែន សូមជួយស៊ែរលើកទឹកចិត្ត និងជួយទិញគាត់ផង! គ្រួសារពិការពីរនាក់ប្តីប្រពន្ធ និងកូនស្រីតូចមួយ ស៊ូស្លាប់មិនសុំទានគេទេ Reviewed by Unknown on 10:54 PM Rating: 5

No comments:

Theme images by RBFried. Powered by Blogger.