ដេននីក្វាន់ ត្រូវគេពេបជ្រាយថាស្អាតដោយគីមី ដឹងនាងនិយាយបកទៅវិញ បែបណាអត់?


ភ្នំពេញ៖ តារាសម្តែងស្រីស៊ិចស៊ី កញ្ញា ដេននីក្វាន់ បានកើតទុក្ខមិនសុខចិត្ត ក្រោយពីដឹងថា មានគេលួចពេបជ្រាយពីក្រោយខ្នង ថានាងស្អាតដោយសារតែគីមី។
ក្នុងនោះតារាស្រីរូបនេះ បានសរសេររៀបរាប់ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលមានគេ Follow ជាង២០ម៉ឺននាក់ ដែលមានអត្ថន័យថា "នៅលើលោកនេះមនុស្សប្រុសស្រីណាដែលមិនចង់មានសម្រស់ស្រស់ស្អាត? ទាំងខ្ញុំទាំងគេ? ជាធម្មតាមនុស្សគ្រប់រូបកើត មកលើផែនដីនេះ សុទ្ធតែចង់បានរូបរាងសម្រស់ស្អាត ទៅតាមសេចក្តីប៉ងប្រាថ្នាតែយើង មិនអាចបញ្ជាច្បាប់ធម្មជាតិបាននោះទេ តែយើងអាចតុបតែងកែប្រែរូបសម្រស់របស់ខ្លួន យើងបានតាមការចង់បានរបស់យើង ទាំងនេះវាមិនមែនជាកំហុស រឺក៏ការប្រព្រឹត្តអំពើអាក្រក់នោះឡើយ។ ងាកមកសង្គមបច្ចុប្បន្នដែលជាសង្គមស៊ីវិល័យ គ្រាន់តែចង់បានរូបរាងមុខមាត់ស្អាត បំពេញបំណងប្រាថ្នាផ្ទាល់ខ្លួនសោះម្តេចក៏ត្រូវបានការដៀមដាមមើលងាយពេបជ្រាយ (សុទ្ធតែគីមីពេញក្នុងខ្លួន)ទៅវិញ។ លុយខ្ញុំ ខ្លួនខ្ញុំ សម្រស់ខ្ញុំមិនបានពាក់ព័ន្ធ រឺទៅយកលុយបុគ្គលណាផ្សេងឡើយម្តេចក៏ចេះដឹងឈឺឆ្អាលខ្លាំងម្ល៉េះ"។ 
ចំពោះសារដ៏វែងអន្លាយរបស់ កញ្ញា ដេននីក្វាន់ ប្រហែលជាមានគេ និយាយមើលងាយរូបនាង ថាស្រស់ស្អាត និងស៊ិចស៊ី គឺដោយសារតែការប្រើប្រាស់នូវផលិតផលគីមី មិនមែនស្រស់ស្អាតពីធម្មជាតិនោះទេ ទើបធ្វើឲ្យនាងខឹងសម្បារយ៉ាងដូច្នេះ។
នាពេលបច្ចុប្បន្ន កញ្ញា ដេននីក្វាន់ ហាក់ដូចជាយីអ៊ុនឡើងស្រឺតៗ ទាំងការងារសិល្បៈ និងរបរជំនួញ ដែលក្នុងមួយខែៗ នាងអាចរកចំណូលបានយ៉ាងច្រើន។ ជាពិសេស កាលពីមួយអាទិត្យមុននេះ ក៏បានឃើញនាង ថតបង្អួតលុយសន្ធឹកសន្ធាប់ ដែលបានមកពីការរកស៊ីរបស់នាង ផងដែរ៕ 




ដេននីក្វាន់ ត្រូវគេពេបជ្រាយថាស្អាតដោយគីមី ដឹងនាងនិយាយបកទៅវិញ បែបណាអត់? ដេននីក្វាន់ ត្រូវគេពេបជ្រាយថាស្អាតដោយគីមី ដឹងនាងនិយាយបកទៅវិញ បែបណាអត់? Reviewed by Unknown on 9:20 PM Rating: 5

No comments:

Theme images by RBFried. Powered by Blogger.