Google និង Facebook ដែលជាក្រុមហ៊ុនបច្ចេក វិទ្យាយក្សចាត់វិធាន ការណ៍ក្តៅបិទចោល នូវគេហទំព័រផ្សព្វ ផ្សាយពត៌មានមិនពិត


ក្រោយពីមានការរិះគន់ខ្លាំងៗ ចំពោះពត៌មានមិនពិតមួយចំនួន លើបណ្ដាញសង្កម ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើស ប្រធានាធិបតី សហរដ្ឋអាមេរិក ក្នុងរយៈពេលកន្លងមកនេះ ក្រុមហ៊ុនអ៊ីនធឺណេតយក្ស Google និង Facebook នឹងចាត់វិធានការណ៍ក្តៅ ដោយបោះជំហានមួយកម្រិតទៀត បិទចោលរាល់គេហទំព័រណា ដែលផ្សព្វផ្សាយ ពត៌មានមិនពិត។ យោងតាមគេហទំព័រ Mirror ចុះផ្សាយថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមហ៊ុនហ្វែសប៊ុកខ្លួនឯង រួមជាមួយនឹង Alphabet បានធ្វើការប្រកាសជាផ្លុវការណ៍ថា ពួកគេនឹងបិទចោលនូវរាល់គេហទំព័រពត៌មានទាំងឡាយ ពីការរកលុយ តាមរយៈសេវាកម្មលក់ពាណិជ្ជកម្មរបស់គេ។



 គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលឃោសនារកសម្លេងឆ្នោត នៅសហរដ្ឋអាមេរិក មានពត៌មានមិនពិតជាច្រើន បានលេចឡើងនៅលើបណ្ដាញសង្គម រហូតមានប្រជាពលរដ្ឋខ្លះ បានធ្វើការរិះគន់ថា ព្រោះតែពត៌មានមិនពិត លើហ្វែសប៊ុកទើ់បធ្វើឲ្យលោកត្រាំឈ្នះឆ្នោត៕
Google និង Facebook ដែលជាក្រុមហ៊ុនបច្ចេក វិទ្យាយក្សចាត់វិធាន ការណ៍ក្តៅបិទចោល នូវគេហទំព័រផ្សព្វ ផ្សាយពត៌មានមិនពិត  Google និង Facebook ដែលជាក្រុមហ៊ុនបច្ចេក វិទ្យាយក្សចាត់វិធាន ការណ៍ក្តៅបិទចោល នូវគេហទំព័រផ្សព្វ ផ្សាយពត៌មានមិនពិត Reviewed by Unknown on 9:03 PM Rating: 5

No comments:

Theme images by RBFried. Powered by Blogger.