ផែង វណ្ណៈ ខឹងចិត្តខ្លាំង ខណៈមហាជនថា ម្តេចរឿងខ្មៅទៅជា ស បែបនេះ (អត់បានអានអត្ថបទនេះអាចនឹងស្តាយក្រោយ)


 

ផែង វណ្ណៈ ខឹងចិត្តខ្លាំង ខណៈមហាជនថា ម្តេចរឿងខ្មៅទៅជា ស បែបនេះ (អត់បានអានអត្ថបទនេះអាចនឹងស្តាយក្រោយ)

លោក ផែង វណ្ណៈ ដែលជាមន្ត្រីនគរបាលមួយរូប បានបញ្ចេញប្រតិកម្មខ្លាំង ក្រោយពេលបានអានព័ត៌មានមួយទាក់ទងជាមួយនឹងម្ចាស់ឡាន AP-9090 ដែលបានវាយម្ចាស់រថយន្ត Prius រហូតបែកក្បាលដោយប្រើប្រាសស្នាប់កាំភ្លើងខ្លី ហាក់មិនញញើតច្បាប់ ប៉ុន្តែស្រាប់ជនសង្សៃចោទជនរងគ្រោះថា បង្កគ្រោះថ្នាក់ចរាចរណ៍ ទើបធ្វើអោយខ្លួនខឹង និងជិះដេញវាយតប់បែបនេះ⁣ហើយជនសង្សៃថា ខ្លួនមិនមានកាំភ្លើងប្រើប្រាស់នោះទេ ដែលធ្វើអោយមហាជនហួសចិត្តគ្រប់ៗគ្នា។
ក្នុងនោះដែរ ក៍មានការលើកឡើងថាសូម្បីតែ កូនប្រុស២នាក់ របស់សម្តេចនាយករដ្ឋមន្ត្រី ក៍ហាក់ដូចជាមិនសូវប្រៃដែរចំពោះរឿងនេះ ព្រោះឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា៖ “យើងមិនបានដឹងពីមូលហេតុពិតប្រាកដដែលនាំឱ្យកើតមានអំពើនេះទេ។ តែយ៉ាងណាក៏ដោយ នេះជាសកម្មភាពដែលមិនគួរកើតឡើង ហើយសង្គមទាំងមូលមិនអាចទទួលយកបាន។ សង្ឃឹមថាសមត្ថកិច្ចពាក់ព័ន្ធនឹងយកចិត្តទុកដាក់ដោះស្រាយ និងនាំអ្នកបង្ករហេតុមកទទួលខុសត្រូវតាមផ្លូវច្បាប់ឱ្យបានឆាប់រហ័ស។” ស្របពេលដែលលោកយឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ បានប្រាប់ថាពេលនេះសមត្ថកិច្ចរបស់លោកកំពុងតាមប្រមាញ់ចាប់ក្រុមក្មេងទំនើងវាយបុរសម្នាក់នឹងរថយន្តនៅមុខធានាគារអេស៊ីលីដានៅយប់កើតហេតុហើយ.!! មានន័យថាជួបទីណាចាប់វាយខ្នោះទីហ្នឹង..!!! តែហាក់ដូចជាមិនប្រទះឃើញសោះ ទោះបីជនបង្កបានទាក់ទងមកកាន់អ្នកកាសែតដូចម្តេចក្តី។





មហាជនជាច្រើនបានរិះគន់ចំៗ ចំពោះនិតិវិធីច្បាប់របស់ សមត្ថកិច្ច និងការការពារអ្នកមានអំណាចពីសំណាញ់ច្បាប់ ទោះបីខុសក៍អាចទៅជាត្រូវដោយគ្រាន់តែអោយសារព័ត៌មានចុះផ្សាយដើម្បីកែសំនុំរឿងជាការស្រេច ដែលនេះហាក់ដូចជាងាយស្រួលជាងបកចេកទៅទៀត។ ដោយសារតែបែបនេះទើបលោក ផែង វណ្ណៈ ដាក់មួយម៉ាត់យ៉ាងចាស់ដៃថា៖ “វីដេអូបានបង្ហាញច្បាស់ណាស់ គឺជនល្មើសចុះពីរថយន្តកាមរី ២០១៤ ស្លាកលេខ 2AP-9090 ភ្នំពេញ មានទាំងកាំភ្លើងស្ទុះទៅវាយជនរងគ្រោះ ហេតុអវីមកប្រឌិតរឿងបែបនេះទៅវិញ ?ឈប់បានឈប់ទៅ ពួកអាថោកទាប ការពិតគេដឹងអស់ហើយ កុំមកក្រឡៃការពិត ។” តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងនេះ?
ផែង វណ្ណៈ ខឹងចិត្តខ្លាំង ខណៈមហាជនថា ម្តេចរឿងខ្មៅទៅជា ស បែបនេះ (អត់បានអានអត្ថបទនេះអាចនឹងស្តាយក្រោយ) ផែង វណ្ណៈ ខឹងចិត្តខ្លាំង ខណៈមហាជនថា ម្តេចរឿងខ្មៅទៅជា ស បែបនេះ (អត់បានអានអត្ថបទនេះអាចនឹងស្តាយក្រោយ) Reviewed by Unknown on 7:45 AM Rating: 5

No comments:

Theme images by RBFried. Powered by Blogger.