Daniel Radcliffe, Macaulay Caulkin, Emma Watson...
ទទួលបានតម្លៃខ្លួនរាប់លានដុល្លារនៅពេលដែលអាយុមិនទាន់ដល់២០
ឆ្នាំផង។ បើទោះបីជាមានវ័យក្មេងខ្ចី
តែវាមិនបានធ្វើឲ្យតារាសម្ដែងទាំងនេះរកប្រាក់ចំណូលបានតិច
នោះទេ។
ផ្ទុយមកវិញដោយសារតែទេពកោសល្យក៏ដូចជាភាពប៉ិនប្រសប់របស់ខ្លួន
បានជំរុញឲ្យតារាទាំងនេះមានឈ្មោះល្បីនិងទ្រព្យសម្បត្តិ
ស្ដុកស្ដម្ភ។
១. Daniel Radcliff
តារាសម្ដែងមកពីប្រទេសអង់គ្លេសទទួលបានតម្លៃខ្លួន
១៤លានដុល្លារសម្រាប់ការថតរឿង "Harry Potter and the Oder of the
Phoenix” ក្នុងឆ្នាំ ២០០៧ នៅពេលដែលមានអាយុ ១៨ឆ្នាំ។ ឆ្នាំនេះ
Daniel មានអាយុ ២៦ ឆ្នាំ។
បច្ចុប្បន្នទ្រព្យសម្បត្តិរបស់តារាមួយនេះបានឡើងដល់ ១១០
លានដុល្លារ។
២. Taylor Lautner
ដោយចូលរួមសម្ដែងក្នុងរឿង "Twilight” វគ្គ ១ ឆ្នាំ ២០១១
នៅពេលដែលមានអាយុទើបតែ ១៩ឆ្នាំ Taylor ទទួលបានតម្លៃខ្លួន ១២.៥
លានដុល្លារ។ ក្រៅពីនោះ Taylor ក៏ទទួលបានបន្ថែម ៣%
ពីចំណូលសរុបរបស់ភាពយន្តនេះផងដែរ។
តារាដែលបានចូលរួមសម្ដែងក្នុងរឿងនេះដូចជា Kristen Steward និង
Robert Pattinson
ក៏ទទួលបានប្រាក់ចំណូលប្រហាក់ប្រហែលនេះដែរតែពួកគេសុទ្ធតែមាន
អាយុលើសពី ២០ ឆ្នាំ អស់ហើយនៅពេលនោះ។ ទ្រព្យសម្បត្តិសរុបរបស់
Taylor ប្រមាណ ៤០លានដុល្លារ។
៣. Macaulay Caulkin
តារាដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងកាលពីទសវត្សឆ្នាំ ១៩៩០
ទទួលបានថវិកា ៨លានដុល្លារសម្រាប់រឿង "Both Getting Even With Dad”
ក្នុងឆ្នាំ ១៩៩៣ និងទទួលបានប្រហាក់ប្រហែលនឹងដែរសម្រាប់រឿង "Richie
Rich” ក្នុងឆ្នាំ ១៩៩៤។ នៅពេលនោះ Macauly ទើបតែមានអាយុតែ ១៣
ឆ្នាំតែប៉ុណ្ណោះ។ មុននោះតារាកើតឆ្នាំ ១៩៨០
រូបនេះបានមានឈ្មោះល្បីខ្លាំងក្នុងរឿង "Home Alone” ក្នុងឆ្នាំ
១៩៩០ ពេលមានអាយុ ១០ ឆ្នាំ។
៤. Emma Watson
នៅពេលសម្ដែងរឿង "Harry Potter and the Order of the Phoenix” Emma
ទទួលបានប្រាក់ចំនួន ៤លានដុល្លារក្នុងអាយុ ១៧ឆ្នាំ។
សព្វថ្ងៃតារាដែលមកពីប្រទេសអង់គ្លេសរូបនេះបានក្លាយជាតារាដែល
មានឈ្មោះល្បីនៅហូលីវូដដែលបានចូលរួមសម្ដែងក្នុងភាពយន្តជាច្រើន
ដូចជា "The Perks of Being A Wallflower” និង "Noah” ជាដើម។
ទ្រព្យសម្បត្តិសរុបរបស់ Emma គឺប្រមាណ ៦០ លានដុល្លារ។
៥. Rupert Grint
ដូចគ្នានឹង Emma Watson ដែរ Rupert ទទួលបាន
៤លានដុល្លារនៅពេលសម្ដែងរឿង "Harry Potter and the Order of the
Phoenix" ក្នុងឆ្នាំ ២០០៧ នៅពេលខ្លួនមានអាយុ ១៩ឆ្នាំ ។ Rupert និង
Emma គឺជាតួអង្គរងសំខាន់ទាំងពីរក្នុងរឿង "Harry Potter”។ Rupert
ប្រឡូកសិល្បៈដំបូងក្នុងឆ្នាំ ២០០១ នៅពេលដែលខ្លួនទើបតែមានអាយុ ១៣
ឆ្នាំនៅក្នុងរឿង "Harry Potter” វគ្គ ១ ។
៦. Jaden Smith
នៅពេលដែលមានអាយុទើបតែ ១២ ឆ្នាំ Jaden ទទួលបានប្រាក់ចំណូល ៣
លានដុល្លារពេលសម្ដែងរឿង "Karate Kid” ក្នុងឆ្នាំ ២០១០។
កូនប្រុសរបស់តារាសម្ដែង Will Smith ចាប់ផ្ដើមសម្ដែងដំបូងក្នុងរឿង
"The Pursuit of Happiness” ជាមួយឪពុករបស់ខ្លួន។
ឪពុកកូននេះបានជួបគ្នាម្ដងទៀតក្នុងរឿង "After Earth” នៅឆ្នាំ
២០១៣។ តារាសម្ដែងវ័យ១៧
ឆ្នាំរូបនេះកំពុងមានទំនាក់ទំនងស្នេហាជាមួយមិត្តស្រីអាយុ ២១
ឆ្នាំ Sarah Snyder ៕
No comments: