ឧកញ៉ា ទ្រី ភាព៖ អ្នកណាខុសអ្នកនោះ ទទួលខុសត្រូវ ច្បាប់គឺជាច្បាប់ មិនគាំទ្រដាច់ខាតទង្វើហិង្សាលើស្ត្រីភេទ
ភ្នំពេញ៖ "ច្បាប់គឺជាច្បាប់ អ្នកណាខុសអ្នកនោះ ទទួលខុសត្រូវ មិនគាំទ្រដាច់ខាតទង្វើហិង្សាលើស្ត្រីភេទ" នេះជាប្រតិកម្មរបស់លោកឧកញ៉ា ទ្រី ភាព ទាក់ទងនឹងព័ត៌មាន កញ្ញា ពេជ្រ អាវីហ្សា ត្រូវបានអតីតគូស្នេហ៍ គឺលោក គៀង ហេង បានប្រើហិង្សាលើរូបនាងបណ្ដាលឲ្យរងរបួស បែកមុខបែកមាត់ ជាំពេញខ្លួន។
Fresh News បានរាយការណ៍ថា នៅថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៦នេះ លោកឧកញ៉ា ទ្រី ភាព បានលើកឡើងថា ឈ្មោះ គៀង ហេង ជាប់ជាសាច់ញាតិខាងប្រពន្ធខ្លះៗ ប៉ុន្តែរឿងអំពើហិង្សាទៅលើប្រពន្ធ និងស្ត្រីភេទ និងអំពើហិង្សាផ្សេងៗជារឿងដែលលោកស្អប់ខ្ពើមណាស់។ ច្បាប់គឺជា ច្បាប់អ្នកណាខុសអ្នកនោះទទួលខុសត្រូវ លោកឧកញ៉ា មិនការពារ និងគាំទ្រទង្វើរបែបនេះទេ។ លោកឧកញ៉ាមិនការពារមនុស្សប្រព្រឹត្តខុសជាដាច់ខាត។
លោកឧកញ៉ា ទ្រី ភាព សូមធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម យ៉ាងដូច្នេះថា សូមកុំភ្ជាប់លោកជាមួយរឿងអំពើហិង្សាទៅលើស្ត្រីភេទ ព្រោះនេះជារឿង បុគ្គល។ លោកបានថ្លែងទៀតថា ឈ្មោះ គៀង ហេង ជាប់ជាសាច់ញាតិខាងប្រពន្ធខ្លះៗ ប៉ុន្តែរឿងអំពើហិង្សាទៅលើប្រពន្ធ និងស្ត្រីភេទ និងអំពើហិង្សាផ្សេងៗ ជារឿងដែលលោកស្អប់ខ្ពើមណាស់។ ច្បាប់គឺជាច្បាប់ អ្នកណាខុសអ្នកនោះទទួលខុសត្រូវ មិនគាំទ្រដាច់ខាតទង្វើហិង្សាលើស្ត្រីភេទ លោកឧកញ៉ាមិនការពារ និងគាំទ្រទង្វើរបែបនេះទេ។ លោកឧកញ៉ាមិនការពារមនុស្សប្រព្រឹត្តខុស ជាដាច់ខាត។ អ្នកណាប្រព្រឹត្ត អ្នកនោះត្រូវទទួលកំហុសតាមច្បាប់។
សូមរំលឹកថា កញ្ញា អាវីហ្សា មានស្នាមរបួសបែបនេះបានកើតឡើងដោយលោកគៀង ហេងដែលជាអតីតសង្សារបានមកស្ទាក់វាយនាងបណ្តាលឲ្យរបួសហើយនាងក៏សម្រេចចិត្តទម្លាយរឿងនេះ មកឲ្យប្រិយមិត្តបានដឹង ដោយសារលោកគៀងហេងបានវាយធ្វើបាបនាងជាច្រើនដងមកហើយ និងបានគំរាមកំហែងទៀតព្រោះ លោកគៀងហេងមានកាំភ្លើងដែលជាប្អូនថ្លៃរបស់លោកឧកញ៉ាទ្រីភាពដែលជាឈ្មួញឈើដ៏ល្បីនៅស្រុកខ្មែរ។
កន្លងមកកាលពីនៅទាក់ទងគ្នា លោកគៀង ហេង ក៏ធ្លាប់វាយធ្វើបាបនាងផងដែរដល់ថ្នាក់មានរបួសប៉ុន្តែនាងចេះតែទ្រាំដើម្បីកុំឲ្យខ្មាសគេ តែពេលនេះនាងទ្រាំលែងបានហើយព្រោះឈប់ទាក់ទងគ្នាហើយ នៅតែលោកគៀង ហេងមកលបស្ទាក់វាយដដែលនិងនៅពេលជួបនាងម្តងៗនៅទីកន្លែងណាក៏ដោយ ក៏លោកគៀង ហេងតាមរករឿងធ្វើឲ្យនាងខ្មាសគេ ដោយសារតែអាងអ្នកណាម្នាក់៕
ឧកញ៉ា ទ្រី ភាព៖ អ្នកណាខុសអ្នកនោះ ទទួលខុសត្រូវ ច្បាប់គឺជាច្បាប់ មិនគាំទ្រដាច់ខាតទង្វើហិង្សាលើស្ត្រីភេទ
Reviewed by Unknown
on
8:28 PM
Rating:
No comments: