ពិធីករថៃ វ៉ៃ ៣ ដៃ​សោះ​គ្រប់យ៉ាង​គឺ​ត្រូវ​ចប់ មិន​ថា​អ្នកជា​អ្នកមាន​ឬ​ជា​តារា​នោះទេ​


  ​បើ​អ្នកធ្វើ​ខុស​ហើយ​អ្នក​ត្រូវតែ​ទទួលទោស​...​។ តុលាការក្រុង​បាងកក​បានសម្រេច​ចិត្ត​ដក​មុខតំណែង​ការងា​ពី​ពិធីករ ឬ តារា​សម្តែង​ឈ្មោះ អាកា​ណាត អា​រី​យ៉ា​រីត​វី​គុល (Akanat Ariyaritwikul) និង​ប្រកាស​ឱ្យ​គ្រប់​ស្ថាប័ន​និង​ក្រសួង​ការងារ​ទាំងអស់​ទូទាំង​ប្រទេស ហាម​ទទួលយក​បុរស​ម្នាក់នេះ​ចូលធ្វើ​ការងារ ហើយ​បើ​មាន​ស្ថាប័ន​ណាមួយ​ហ៊ាន​ទទួលយក​បុរស​ម្នាក់នេះ​និង​ត្រូវ​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​...​។

​    ​ពិធីករ​ទូរទស្សន៍​និង​កម្មវិធី​ទីបំផុត​បានចេញ​មកសុំ​ទោស​ជា​ផ្លូវការ សុំ​អភ័យទោស​ពី​គ្រប់គ្នា និង​បាន​ដក​ពាក្យបណ្ដឹង​ប្រឆាំង​អ្នករត់ម៉ូតូឌុប​ម្នាក់ ដែល​គាត់​វាយ​បី​ដៃ​។

​    ​អាកា​ណាត និយាយ​អំឡុង​សន្និសីទកាសែត​នៅ​ប៉ុស្តិ៍​ប៉ូលិស​យ៉ាន​ណា​វ៉ា​កាលពី​ថ្ងៃ​ចន្ទ​ទី ១៤ វិច្ឆិកា​ថា "​ខ្ញុំ​មាន​អារម្មណ៍​ដឹង​កំហុស​ហើយ​ឥឡូវនេះ​។ ខ្ញុំ​ពិតជា​ធ្វើ​ខុស​មែន​។ ខ្ញុំ​មាន​អារម្មណ៍​ធ្វើ​ខុស​ចំពោះ​លោក​ណុង​ប៊​យ និង​អ្វីៗ​គ្រប់យ៉ាង​។ ហេតុ​ដូច្នេះហើយ ខ្ញុំ​សូមទោស​ចំពោះ​ណុង ប៊​យ និង​គ្រួសារ​របស់គាត់​"​។

​    ​អាកា​ណាត ក៏​សុំទោស​គ្រួសារ មិត្តភក្តិ អ្នកគ្រប់គ្រង​នៅ​កន្លែងធ្វើការ និង​ស្ថាប័ន​អប់រំ​ទាំងឡាយ​ដែល​គាត់​បាន​រៀន​ចប់​ផងដែរ ចំពោះ​ការធ្វើឱ្យ​ពួកគេ​ខកចិត្ត និង​ចំពោះ​ការធ្វើឱ្យ​ពួកគេ​រង​ការប៉ះពាល់​ដោយ​រឿងអាស្រូវ​មួយ​នេះ​។

​    ​អាជីព​ការងារ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​របស់​តារា​វ័យ ២៨ ឆ្នាំ​រូបនេះ​ត្រូវ​បញ្ចប់​ភ្លាមៗ បន្ទាប់ពី​បែកធ្លាយ​វីដេអូ​ផ្ទុះ​កំហឹង​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូឌុប​បុក​គូថ​រថយន្ត​បន្តិចបន្តួច ហើយ​រូបគេ​បែរជា​ស្ទុះ​វាយ​អ្នករត់ម៉ូតូឌុប​បី​ដៃ​ចូល​ពេទ្យ​៕
ពិធីករថៃ វ៉ៃ ៣ ដៃ​សោះ​គ្រប់យ៉ាង​គឺ​ត្រូវ​ចប់ មិន​ថា​អ្នកជា​អ្នកមាន​ឬ​ជា​តារា​នោះទេ​ ពិធីករថៃ វ៉ៃ ៣ ដៃ​សោះ​គ្រប់យ៉ាង​គឺ​ត្រូវ​ចប់ មិន​ថា​អ្នកជា​អ្នកមាន​ឬ​ជា​តារា​នោះទេ​ Reviewed by Unknown on 7:18 AM Rating: 5

No comments:

Theme images by RBFried. Powered by Blogger.