វីដេអូជប៉ុនជួសជុលរណ្ដៅបាក់ស្រុតទំហំ៣០ម៉ែត្រត្រឹម២ថ្ងៃមាំជាងមុន៣០ដង
រណ្ដៅបាក់ស្រុតកណ្ដាលផ្លូវជាតិទំហំមុខកាត់ ៣០ម៉ែត្រ និងជម្រៅ ១៥ម៉ែត្រនៅទីក្រុង Fukuoka ប្រទេសជប៉ុន ដែលបានបាក់កាលពីថ្ងៃអង្គារសប្ដាហ៍មុន ត្រូវបានក្រុមអ្នកជំនាញជួសជុលឡើងវិញរួចរាល់ហើយត្រឹមតែរយៈពេល ៤៨ម៉ោងប៉ុណ្ណោះ។
រណ្ដៅយក្សបាក់កណ្ដាលផ្លូវជាតិ៥ជួរនេះ ត្រូវគេរាយការណ៍ថាបង្កឡើងដោយសំណង់ក្រោមដី។ ក្រោយឃើញបែបនេះ ក្រុមការងារបានសិក្សាវាស់វែង រួចចាប់ផ្ដើមប្រតិបត្តិការជួសជុលដោយចាក់បំពេញខ្សាច់ ស៊ីម៉ង់សើម ជួសជុលប្រព័ន្ធភ្លើង ហ្គាស ទុយយោទឹកជាដើម។
អភិបាលក្រុងលោក Soichiro Takashima មានប្រសាសន៍ថា "ខ្ញុំសូមធានាអះអាងប្រាប់ពលរដ្ឋក្រុង Fukuoka ថាផ្លូវនេះគឺរឹងមាំស្វិតជាងមុន ៣០ដងឯណោះ និងមិនមានបាក់ស្រុតកើតឡើងជាថ្មីទៀតឡើយ៕
វីដេអូជប៉ុនជួសជុលរណ្ដៅបាក់ស្រុតទំហំ៣០ម៉ែត្រត្រឹម២ថ្ងៃមាំជាងមុន៣០ដង
Reviewed by Unknown
on
7:48 AM
Rating:
No comments: