១០. George Kaiser
ទ្រព្យសម្បត្តិសរុប ៖ ៩.៣ ពាន់លានដុល្លារ
ទឹកប្រាក់បានបរិច្ចាគ ៖ ៣.៣ ពាន់លានដុល្លារ
George B. Kaiser បានកើតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ១៩៤២
ដែលជាអ្នកជំនួញជនជាតិអាមេរិក។ លោកជាមនុស្សម្នាក់ ដែលស្ថិតនៅក្នុងចំណោម
កំពូលអ្នកមានទាំង ១០០ នាក់ផងដែរ។ លោក George
ជាប្រធានក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុ BOK នៅឯ Tulsa រដ្ឋ Oklahoma
និងជាស្ថាបនិកនៃ George Kaiser Foundation ដែលជាមូលនិធិរបស់លោក
ក្នុងការផ្តល់ឱកាសស្មើៗគ្នា ដល់កុមារឲ្យទទួលការអប់រំតាំងពីតូចៗ
ឲ្យចូលរួមសកម្មភាពសង្គម ក៏ដូចជាអភិវឌ្ឍន៍នូវសាសនា និងសង្គមទាំងមូល
របស់ពួកគេ។ នៅឆ្នាំ ២០១០ លោក Kaiser បានចូលរួមជាមួយ The Giving Pledge
និងបានបរិច្ចាគទ្រព្យសម្បត្តិរបស់លោក ពាក់កណ្តាលទៅក្នុងនោះទៀតផង។ ៩. Eli Broad
ទ្រព្យសម្បត្តិសរុប ៖ ៧.៣ ពាន់លានដុល្លារ
ទឹកប្រាក់បានបរិច្ចាគ ៖ ៣.៣ ពាន់លានដុល្លារ
Eli L. Broad បានកើតនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ១៩៣៣ ដែលជាសហគ្រិន
និងសប្បុរសជន ជនជាតិអាមេរិក។ នៅក្នុងឆ្នាំ ២០១៥ គេហទំព័រ Forbes
ក៏បានចាត់លោក ជាកំពូលអ្នកមានទី ៦៥ ផងដែរ។ លោកជាស្ថាបនិកនៃ The Broad
Foundations និងជាអ្នកបង្កើតក្រុមហ៊ុនដ៏ល្បីឈ្មោះពីរ គឺ KB Home និង Sun
America ដែលក្រុមហ៊ុនទាំងពីរនេះ មានគោលបំណងធំបំផុត លើការអប់រំជាសាធារណៈ
ផ្នែកវិទ្យាសាស្រ្ត និងផ្នែកសិល្បៈ។ ទាំងលោក Eli ទាំង Edythe Broad
Foundation និង The Broad Art Foundation សុទ្ធតែមានបំណង
ក្នុងការកែលម្អសុខុមាលភាពសហគមន៍ និងការអភិវឌ្ឍន៍ភាពជាសហគ្រិន។
លោកជាមនុស្សដ៏សំខាន់ម្នាក់ ដែលបរិច្ចាគទ្រព្យធនលើ សារមន្ទីសិល្បៈប្រចាំរដ្ឋ
Los Angeles និងសារមន្ទីរ Contemporary Art ទៀតផង។ ៨. Carlos Slim Helu
ទ្រព្យសម្បត្តិសរុប ៖ ២៧.៣ ពាន់លានដុល្លារ
ទឹកប្រាក់បានបរិច្ចាគ ៖ ៤ ពាន់លានដុល្លារ
Carlos Slim Helu បានកើតនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ១៩៤០
ដែលជាអ្នកជំនួញ ជាអ្នកវិនិយោគ និងជាសប្បុរសជន ជនជាតិម៉ិកស៊ិក (Mexican)។
ជាក់ស្តែង បើគិតមកដល់ខែ កក្កដា ឆ្នាំ ២០១៦ នេះ លោកត្រូវបាន Forbes
ចាត់ជាកំពូលមហាសេដ្ឋីលំដាប់លេខ ៧ ទៀតផង។ លោក Slim ជានាយកប្រតិបត្តិ
ក្រុមហ៊ុន Grupo Carso និងជាស្ថាបនិកនៃ Foundation Carlos Slim Helu
ដែលលោកខិតខំប្រឹងប្រែង ដើម្បីគាំទ្រដល់វិស័យអប់រំ សុខភាព វប្បធម៌
យុត្តិធម៌ និងសុខុមាលភាពរបស់ប្រជាជនម៉ិកស៊ិកទាំងមូល។
លោកក៏ជាប្រធានក្រុមហ៊ុន Telmex ដែលបានសម្រួលដល់គុណភាពជីវិតប្រចាំថ្ងៃ
និងបង្កើតឱកាសកាងារ ដល់ប្រជាជនទៀតផង។ ៧. Gordon Moore
ទ្រព្យសម្បត្តិសរុប ៖ ២៧ ពាន់លានដុល្លារ
ទឹកប្រាក់បានបរិច្ចាគ ៖ ៦.៥ ពាន់លានដុល្លារ
Gordon Earle Moore បានកើតនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ១៩២៩
ដែលជាអ្នកជំនួញ ជាសហស្ថាបនិកជនជាតិអាមេរិក ជានាយកប្រតិបត្តិ Intel
Corporation និងជាអ្នកនិពន្ធសៀវភៅច្បាប់ Moore ផងដែរ។
បន្ទាប់ពីចូលនិវត្តន៍នៅឆ្នាំ ២០០៦ លោកបានដំណើរការ The Gordon and Betty
Moore Foundation ជាមួយភរិយារបស់គាត់។ គ្រឹះស្ថាននោះ ផ្តោតសំខាន់លើ
ការជួយថែទាំរក្សាបរិស្ថាន ការថែទាំអ្នកមានជំងឺ វិទ្យាសាស្រ្ត
និងអភិរក្សតំបន់ឆ្នេរសមុទ្រ San Francisco។ នៅឆ្នាំ ២០០៧ លោកនិងភរិយា
ក៏បានបរិច្ចាគថវិកា ១០០ លានដុល្លារ សម្រាប់បើកដំណើរការសាលាពេទ្យមធ្យមមួយ
ក្នុងសាកលវិទ្យាល័យប្រចាំរដ្ឋ California។ លោក បានផ្តល់មូលនិធិ
ជួយដល់គម្រោងផ្សេងៗទៀតជាច្រើន រាប់មិនអស់ទៀតផង។ ៦. Sulaiman bin Abdul Aziz Al Rajhi
ទ្រព្យសម្បត្តិសរុប ៖ ៥.៧ ពាន់លានដុល្លារ
ទឹកប្រាក់បានបរិច្ចាគ ៖ ៥៩០ លានដុល្លារ
Sheikh Sulaiman bin Abdulaziz Al Rajhi កើតក្នុងឆ្នាំ ១៩២០
ដែលជាអ្នកជំនួញ និងជាកំពូលមហាសេដ្ឋី របស់អារ៉ាប់។ នៅឆ្នាំ ២០១១
លោកបានក្លាយជា កំពូលអ្នកមាន ចំណាត់ថ្នាក់ទី ១២០ ប្រចាំ Forbes ទៀតផង។
លោកជាស្ថាបនិកនៃ Sulaiman Bin Abdul Aziz Rahji Charitable Foundation
ដែលជាគ្រឹះស្ថាន គាំទ្រដល់វិស័យអប់រំ វិស័យសុខាភិបាល សាសនា
និងសកម្មភាពផ្សេងៗដែលទាក់ទងនឹងប្រទេសអារ៉ាប់ទាំងមូល។ គ្រឹះស្ថាន
របស់លោកបានជួយដល់ គម្រោង និងកម្មវិធីជាច្រើន ជាពិសេស
ដៃគូអង្គការមិនស្វែងរកប្រាក់ចំណេញច្រើនលើសលប់។ សឹងតែទាំងអស់នៃ
មូលនិធិបរិច្ចាគ គឺជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន របស់លោក។ ៥. Charles Francis Feeney
ទ្រព្យសម្បត្តិសរុប ៖ ១.៥ លានដុល្លារ
ទឹកប្រាក់បានបរិច្ចាគ ៖ ៦.៣ ពាន់លានដុល្លារ
No comments: