អភិបាលរង ខេត្តសៀមរាប ប្រកាសរកម្ចាស់រូបនេះ លោកផ្ដល់រង្វាន់ជូន
ខេត្តសៀមរាប៖នៅលើទំព័រ
ហ្វេប៊ុកលោកគឹម ឆៃហៀង អភិបាលរង ខេត្តសៀមរាប បានបង្ហោះនូវសារមួយ
ដែលមានរូបភាព ស្ត្រីម្នាក់និងកុមារាម្នាក់ មានឯកសណ្ឋានជាសិស្ស
យកសំរាមទៅទុកនៅ ក្នុងធុងសំរាម ស្ថិតនៅមាត់ ស្ទឹងសៀមរាប ដោយធុងសំរាមទាំងនោះ
អាជ្ញាធរមន្ទីរ បានដាក់ តាមមាត់ស្ទឹងសៀមរាប និងតាមផ្លូវ មួយចំនួនទៀត
ក្នុងពិធីបុណ្យអុំទូក។
ខាងក្រោមនេះ សំណេររបស់លោក!
សម្តីសរជាតិ មារយាទសរពូជ..!
ម្តាយល្អ បង្រៀនកូនឲ្យធ្វើអំពើល្អ
(សូមជួយរកម្ចាស់រូបផង ខ្ញុំមានរង្វាន់ជូនម្តាយល្អម្នាក់នេះ)
សូមរម្លឹកថា ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៦នេះ នៅខេត្តសៀមរាប មានរៀបចំពិធីបុណ្យអុំទូក ដែលមាន រយះពេល២ថ្ងៃ គឺថ្ងៃទី១៣និង១៤វិច្ឆិកានេះ នៅស្ទឹងសៀមរាបតែម្ដង។
អភិបាលរង ខេត្តសៀមរាប ប្រកាសរកម្ចាស់រូបនេះ លោកផ្ដល់រង្វាន់ជូន
Reviewed by Unknown
on
11:11 PM
Rating:
No comments: