កុំញ៉ាមពេក ! យកលុយដុល្លាក្លែងក្លាយ ទៅម្តងអត់អី មួយសន្ទុះក្រោយទៅទៀត
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានអ្នកលក់ចាប់ហួយ ចាប់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ក្រាំងធ្នង់បន្ទាប់ពីបុរសរូបនោះ បានយកដុល្លារក្លែងក្លាយ មកទិញម្តងហើយ តែអ្នកលក់មិនចាប់អារម្មណ៍ពេលចេញ ទៅវិញទើបដឹង មួយសន្ទុះក្រោយមកប្រហែលជាញ៉ាមហើយមើលទៅ បានជាមកទិញម្តងទៀតក៏ត្រូវអ្នក លក់ចាប់ខ្លួនតែម្តង ។ ហេតុការណ៍នេះកើតឡើងកាល ពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្ទះលក់ចាប់ហួយមួយកន្លែងនៅ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
សមត្ថកិច្ចប៉ុស្តិ៍ ក្រាំងធ្នង់បានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ភឿង សុផល ភេទប្រុស អាយុ២៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិព្រៃសាលា សង្កាត់កាប ខណ្ឌពោធិសែនជ័យ និងមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ចំណែកអ្នកលក់ចាប់ហួយរងគ្រោះឈ្មោះ ម៉ែន សុផាត ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិកើតហេតុ ។
ជនរងគ្រោះបានប្រាប់ សមត្ថកិច្ចឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល១០ព្រឹក ជនសង្ស័យបានឌុបស្ត្រីម្នាក់មកទិញស្រាបៀរ៥កំប៉ុង ដោយឲ្យក្រដាស២០ដុល្លារមក ពេលនោះ គាត់មិនចាប់អារម្មណ៍ទេក៏អាប់លុយឲ្យ ហើយត្រឡប់ទៅវិញយ៉ាងលឿន ។ ក្រោយពេលជនសង្ស័យទៅបាត់ហាក់ មានការសង្ស័យក៏យក ក្រដាស២០ដុល្លារនោះមកមើលទើបដឹងថា ជាលុយក្លែងក្លាយ ។
ជនរង គ្រោះបានឲ្យដឹងទៀតថា ប្រហែលជាជនសង្ស័យញ៉ាម ហើយមើលទៅបានជាមួយសន្ទុះក្រោយមកយកក្រដាស ២០ដុល្លារក្លែងក្លាយផ្សេងមក ទិញកាតទូរស័ព្ទ៥ដុល្លារទៀត ទើបគាត់ចាប់ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
សមត្ថកិច្ចប៉ុស្តិ៍ក្រាំងធ្នង់បញ្ជាក់ថា ខណៈពេលចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចឆែករកឃើញលុយដុល្លារក្លែងក្លាយ៧០ដុល្លារ គឺក្រដាស២០ដុល្លារក្លែងក្លាយ១សន្លឹក ក្រដាស៥០ដុល្លារក្លែងក្លាយ១សន្លឹក និងក្រដាស់២០ដុល្លារក្លែងក្លាយ១សន្លឹកទៀតដែលទិញស្រាបៀររួច សរុបទាំងអស់គឺជនសង្ស័យមានដុល្លារក្លែងក្លា៩០ដុល្លារ ។
ក្រោយ ពេលចាប់ខ្លួន ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ក្រាំងធ្នងបញ្ជូនទៅឃុំខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីស្រាវជ្រាវបន្តរកប្រភពលុយក្លែងក្លាយ និងកសាងសំណុំរឿងបញ្ជូនទៅតុលការចាត់ការបន្តតាមនិតិវិធីច្បាប់ ៕
កុំញ៉ាមពេក ! យកលុយដុល្លាក្លែងក្លាយ ទៅម្តងអត់អី មួយសន្ទុះក្រោយទៅទៀត
Reviewed by Unknown
on
6:43 AM
Rating:
No comments: